លំហាត់ប្រាណ ១១ យ៉ាងដែលជួយជំរុញឱ្យសុខភាពសួតរឹងមាំ

Safetynet Lungn

ជាធម្មតាយើងប្រើប្រាស់មុខងារសួតរបស់យើងក្នុងការដកដង្ហើម។ យើងមិនដែលនឹកគិតពីសារៈសំខាន់នៃសួតរបស់យើងទេលុះត្រាណាយើងជួបប្រទះបញ្ហាផ្លូវដង្ហើម ហើយជំងឺរាតត្បាតដូចជាកូវីដ ១៩ បានកំពុងបង្រៀនយើងអំពីបញ្ហានេះ!
នេះគឺជាលំហាត់ប្រាណមូលដ្ឋានមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសួតរបស់អ្នករួមជាមួយសមត្ថភាពមុខងាររបស់វា។

  1. អនុវត្តការដកដង្ហើមជ្រៅៗ
    ដោយគ្រាន់តែបន្ធូរអារម្មណ៍របស់អ្នកហើយដកដង្ហើមចូលតាមច្រមុះរបស់អ្នកអោយវែងតាមដែលអ្នកអាចធ្វើបាន និងផ្លុំចេញតាមមាត់របស់អ្នក។
  2. ដើរ 2០ នាទី
    ជ្រើសយកការដើរជារៀងរាល់ថ្ងៃទោះបីជាវាមានរយៈពេលខ្លីត្រឹមតែ ២០ នាទីក៏ដោយ - វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជះឥទ្ធិពលដល់សតិអារម្មណ៍ បេះដូង សាច់ដុំ ព្រមទាំងអាយុកាលរបស់អ្នកផងដែរ។
  3. អាវ៉ង់​
    តាមរយៈហាត់ប្រាណបែបនេះវាធ្វើឱ្យសាច់ដុំដៃ​​​និងស្មា សកម្មភាគច្រើនប៉ុន្តែវាក៏ចូលរួមដោយសាច់ដុំឆ្អឹងខ្នងនិងជើងផងដែរ។ វាជួយបន្ធូរការតឹងសាច់ដុំ និងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកដែលជាគន្លឹះជំរុញសមត្ថភាពសួត។
  4. លំហាត់ដកដង្ហើម
    ដកដង្ហើមចេញជាមួយខ្យល់ចាស់និងស្រូបចូលនូវខ្យល់បរិសុទ្ធ។ លំហាត់ដកដង្ហើមដែលមានប្រយោជន៍បំផុតមានពីរគឺ ដកដង្ហើមចូលតាមច្រមុះ និងដកដង្ហើមចេញដោយច្បូចបបូរមាត់ និងដង្ហើមចូលជ្រៅៗហើយដកដង្ហើមចេញពីពោះ។
  5. អនុវត្តឥរិយាបថល្អ
    ក្រោកឈរឡើងត្រង់វាងាយស្រួលសម្រាប់សួតរបស់អ្នកក្នុងការបំពេញខ្យល់និងធ្វើឱ្យរាងកាយរបស់អ្នករស់ឡើងវិញ។
  6. រត់
    លំហាត់ប្រាណបេះដូងគឺល្អសម្រាប់ការថែរក្សាររូបរាងរបស់អ្នកប៉ុន្តែកីឡាដែលមានភាពស៊ូទ្រាំដូចជាការរត់ឬបាល់ទាត់គឺល្អសម្រាប់សួតរបស់អ្នក។
  7. ហែលទឹក
    ហែលទឹកជួយពង្រឹងសាច់ដុំសន្ទះទ្រូងរបស់យើងនិងធ្វើឱ្យប្រសើរឡើងនូវភាពបត់បែននៃសាច់ដុំជញ្ជាំងទ្រូងរបស់យើង។
  8. ថៃជី (Qi-Gong)
    គឺជាប្រភេទនៃការធ្វើសមាធិដែលរួមបញ្ចូល សារធាតុរាវក្នុងរាងកាយចលនាជាចង្វាក់ជាមួយនឹងចលនាដកដង្ហើមជ្រៅៗ ហើយការធ្វើសមាធិដើម្បីលើកកម្ពស់សុខុមាលភាពទូទៅនៃរាងកាយ ចិត្ត និងស្មារតី។
  9. ឡើងភ្នំ
    ការឡើងភ្នំគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយទៀតដែលអាចបង្កើនកម្លាំងរបស់អ្នកនិងរក្សាមុខងារសួតឱ្យមានសុខភាពល្អ។
  10. ការធ្វើលំហាត់ប្រាណរក្សាជំហរ (ស្រដៀងអាវ៉ង់)
    ការធ្វើលំហាត់ប្រាណរក្សាជំហរគឺជាលំហាត់ដ៏ល្អឥតខ្ចោះដើម្បីបង្កើតស្នូលរឹងមាំសម្រាប់ការដកដង្ហើម។
  11. លំហាត់ប្រាណដោយប្រើកម្លាំង
    ខណៈពេលដែលការកើនឡើងនូវទំហំសាច់ដុំមិនធ្វើអោយប្រសើរឡើងនូវសុខភាពសួតរបស់អ្នកដោយផ្ទាល់ទេ វាធ្វើអោយប្រសើរឡើងនូវភាពធន់របស់អ្នកដោយកាត់បន្ថយការនឿយហត់និងការពីបាកដកដង្ហើម។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។