យើងទាំងអស់គ្នាធ្លាប់បានដឹងមកហើយថាការធ្វើលំហាត់ប្រាណគឺល្អសម្រាប់យើងដែលវានឹងធ្វើអោយយើងមានសុខភាពល្អនិងរស់នៅបានយូរ។ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងអំពីអត្ថប្រយោជន៍សំខាន់ផ្សេងទៀតនៃការធ្វើលំហាត់ប្រាណនោះទេ - ដូចជាការជួយយើងឱ្យស្វែងរកសុភមង្គល ក្តីសង្ឃឹម ទំនាក់ទំនង និងការលើកទឹកចិត្តជាដើម។ អត្ថប្រយោជន៍ទាំងនេះត្រូវបានគេមើលឃើញពេញមួយជីវិតរួមទាំងក្នុងចំណោមអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងរាងកាយធ្ងន់ធ្ងរ។ នេះគឺ៦ចំណុចដ៏គួរអោយភ្ញាក់ផ្អើលដែលផ្លាស់ប្តូរស្មារតីរបស់អ្នកនិងធ្វើអោយសុខភាពផ្លូវចិត្តអ្នកមានភាពប្រសើរឡើង។
១. ធ្វើឱ្យអារម្មណ៍របស់អ្នកមានភាពស្រស់ស្រាយ កាត់បន្ថយភាពតានតឹង និងការបារម្ភ
ការធ្វើលំហាត់ប្រាណស្ទើរតែគ្រប់ទម្រង់អាចបំបាត់ភាពតានតឹងបាន។ ការធ្វើសកម្មអាចជួយបង្កើនអរម៉ូនendorphins (ដែលជាអរម៉ូនធ្វើអោយមានអារម្មណ៍ល្អ) និងបង្វែរអារម្មណ៍អ្នកចេញពីការព្រួយបារម្ភប្រចាំថ្ងៃ។
២. ធ្វើអោយការគេងរបស់អ្នកប្រសើរឡើង
ប្រសិនបើអ្នកធ្វើចលនាដងខ្លួនអ្នកនឹងមានអារម្មណ៍ធូរស្បើយ។ ការសិក្សាជាច្រើនបានបង្ហាញថាការធ្វើលំហាត់ប្រាណធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង។ ការគេងលក់ស្រួលនឹងធ្វើអោយអ្នកមានថាមពលច្រើន។ ហើយវាងាយស្រួលក្នុងការធ្វើលំហាត់ប្រាណនៅពេលអ្នកមានថាមពល។ វាជាវដ្តដ៏អស្ចារ្យមួយ។
៣.ធ្វើអោយការផ្តោតអារម្មណ៍កាន់តែប្រសើរនិងបង្កើនការចងចាំរបស់អ្នក
ដោយសារការហាត់ប្រាណអាចធ្វើឱ្យប្រសើរឡើងនូវចំណុចជាច្រើននៃប្រាជ្ញាស្មារតីរបស់យើង ដូចនេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលវាក៏អាចជួយបង្កើនការចងចាំផងដែរ។ ការសិក្សាបង្ហាញថាការធ្វើសកម្មភាពរាងកាយកម្រិតស្រាលទៅមធ្យមដូចជាការដើរ ហាត់យូហ្គា ឬបង្កើនកម្លាំងសាច់ដុំអាចជួយថែរក្សាសុខភាពប្រាជ្ញាស្មារតីរបស់អ្នក។ ពួកគេបង្ហាញថាការធ្វើលំហាត់ប្រាណថែមទាំងអាចជួយបង្កើនការផ្តោតអារម្មណ៍ផងដែរ។ ការសិក្សាបានរកឃើញថាការធ្វើលំហាត់ប្រាណពី ២០ ទៅ ៣០ នាទីនូវសកម្មភាពរាងកាយពីមធ្យមទៅខ្លាំងធ្វើឱ្យប្រសើរឡើងភ្លាមៗលើការផ្តោតអារម្មណ៍។
៤. ធ្វើឱ្យអ្នកក្លាហាន
ភាពក្លាហានជាការជះឥទ្ធិពលមួយផ្សេងទៀតនៃសកម្មភាពរាងកាយទៅលើខួរក្បាល។ ក្នុងពេលដំណាលគ្នានេះផងដែរទម្លាប់ហាត់ប្រាណថ្មីកំពុងពង្រឹងប្រព័ន្ធលើកទឹកចិត្តហើយក៏បង្កើនការភ្ជាប់ប្រព័ន្ធប្រសាទក្នុងចំណោមតំបន់នៃខួរក្បាលដែលធ្វើអោយអារម្មណ៍ថប់ បារម្ភ បានថយចុះឬ ស្ងប់។ ការហាត់ប្រាណទៀងទាត់ក៏អាចកំណត់សភាពដើមនៃប្រព័ន្ធប្រសាទផងដែរ ដូចនេះវាកាន់តែមានតុល្យភាព និងមានអារម្មណ៍នឹងនរ។
៥. បង្កើនទំនុកចិត្តលើខ្លួនឯងជាមួយនឹងការធ្វើលំហាត់ប្រាណ
អ្នកប្រហែលជាស្មានថា វាមានសុវត្ថិភាពសម្រាប់ការអង្គុយនៅមុខអេក្រង់កុំព្យូទ័រពេញមួយថ្ងៃនៅកន្លែងធ្វើការ និងនៅមុខទូរទស្សន៍ពេញមួយយប់ដោយមិនបានធ្វើលំហាត់ប្រាណសម្រាប់សុខភាព ឬដើម្បីរូបរាងកាយរបស់អ្នក។ របៀបរស់នៅដែលអសកម្មធ្វើឱ្យកម្រិតនៃកម្លាំងកាយសម្បទា ថាមពល ទំនុកចិត្តលើខ្លួនឯង ឬអារម្មណ៍សុខុមាលភាពទូទៅរបស់អ្នកមានការកើនឡើងតិចតួច។ ប៉ុន្តែសម្រាប់រាងកាយរុឹងមុាំ មានអារម្មណ៍ស្រស់ថ្លា និងមានអាកប្បកិរិយាវិជ្ជមាន - ការទំនុកចិត្តលើខ្លួនឯងគឺជាអត្ថប្រយោជន៍ទាំងអស់ដែលទទួលបានពីការហាត់ប្រាណទៀងទាត់។
៦.លំហាត់ប្រាណអាចជួយអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ
ការធ្វើលំហាត់ប្រាណក៏ធ្វើឱ្យយើងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃបានដែរ ដោយបង្កើនភាពរីករាយដែលយើងទទួលបានពីមនុស្សជុំវិញខ្លួនដែលអាចពង្រឹងទំនាក់ទំនងអោយកាន់តែប្រសើរឡើង។ មនុស្សជាច្រើនប្រើការលំហាត់ប្រាណជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់។ ក្នុងចំណោមគូស្នេហ៍ដែលបានរៀបការរួច នៅពេលដែលប្តីប្រពន្ធហាត់ប្រាណជាមួយគ្នា ដៃគូទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាលកាន់តែខ្លាំងជាមួយអារម្មណ៍ស្រឡាញ់ និងការគាំទ្រគ្នាទៅវិញទៅមក។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។