ជំងឺ​មហារីក​សុដន់

Breast Cancer Safetynet

ដូចទៅនឹងមហារីកគ្រប់ប្រភេទ មហារីកសុដន់ត្រូវបានកើត​ឡើង​ដោយការមិនអាចគ្រប់គ្រងបាននូវការកើនឡើងនៃកោសិកាដែលមិនប្រក្រតី​។ កោសិកាមិនប្រក្រតីទាំងនោះក៏អាចធ្វើដំណើរទៅកន្លែងនានានៅក្នុងខ្លួន ជាកន្លែងដែលមិនមែនជាទីតាំងរបស់វា។ នៅពេលវាដែលកើតឡើងដូចនេះ ជំងឺមហារីកត្រូវបានគេហៅថា ជាការរីករាលដាលនៃជម្ងឺមហារីក (Metastatic)។

មហារីកសុដន់ជាធម្មតាចាប់​ផ្ដើម​បង្ក​ឡើង​នៅក្នុងក្រពេញ​ផលិត​ទឹក​ដោះ (ហៅថាlobular carcinoma) ឬ នៅក្នុងបំពង់​តូចៗដែល​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​កាន់​ចុង​សុដន់ (ហៅថា Ductal Carcinoma) ។ វាអាចរីករាលដាលនៅក្នុងសុដន់ហើយឆ្លង​ចូល​ទៅ​កាន់​កោសិកាប្រព័ន្ធទឹករងៃដែលនៅ​ជិតៗ​ ឬតាមរយៈចរន្តឈាមរបស់អ្នកទៅកាន់សរីរាង្គដទៃទៀត។ កោសិកាមហារីកអាចរីកធំធាត់និងលុកលុយជាលិកាជុំវិញសុដន់របស់អ្នកដូចជាស្បែក ឬទ្រូង។

ជំងឺមហារីកសុដន់មានប្រភេទផ្សេងៗគ្នា ដែលមានលូតលាស់ និងរីករាលដាលតាមអត្រាផ្សេងៗគ្នា។ ប្រភេទខ្លះចំណាយពេលច្រើនឆ្នាំដើម្បីវិវត្តរីករាលជុំវិញសុដន់ ខណៈពេលដែលប្រភេទផ្សេងខ្លះទៀតធំធាត់ និងរាលដាលយ៉ាងឆាប់រហ័ស។

រោគសញ្ញា

មនុស្សផ្សេងៗគ្នាមានរោគសញ្ញាខុសៗគ្នា ខណៈមនុស្សមួយចំនួនមិនមានរោគសញ្ញាអ្វីទាំងអស់។

សញ្ញាព្រមានមួយចំនួននៃជំងឺមហារីកសុដន់គឺ

  • មានការកកើតដុំពកថ្មីៗក្នុងសុដន់ ឬក្លៀក
  • មានការឡើងក្រាស់ឬហើមផ្នែកខ្លះនៃសុដន់
  • មានការឡើងក្រាស់ឬហើមផ្នែកខ្លះនៃសុដន់
  • មានការរំខានឬស្រអាប់ផ្ទៃនៃស្បែកសុដន់
  • ស្បែកឡើងក្រហមឬទន់ជ្រាយនៅតំបន់ក្បាលដោះ ឬសុដន់
  • មានការលិបក្បាលដោះ ឬឈឺចាប់នៅតំបន់ក្បាលដោះ
  • ការហូរទឹករងៃចេញពីក្បាលដោះអាចមានលាយឈាម ដែលមិនមែនជាទឹកដោះការផ្លាស់ប្តូរទំហំ ឬរាងសុដន់
  • ឈឺចាប់នៅតំបន់ណាមួយនៃសុដន់

សូមចងចាំថារោគសញ្ញាទាំងនេះអាចកើតឡើងជាមួយនឹងលក្ខខណ្ឌផ្សេងទៀតដែលមិនមែនជាជំងឺមហារីក។

ការការពារ

1. រក្សាទំងន់៖ ការធាត់លើសទំងន់អាចបង្កើនហានិភ័យនៃជំងឺមហារីកផ្សេងៗរួមទាំងមហារីកសុដន់ជាពិសេសក្រោយពេលអស់រដូវដូច្នេះការរក្សាទំងន់ឱ្យមានសុខភាពល្អគឺសំខាន់ណាស់។
2. ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាវិធីល្អបំផុតមួយដើម្បីជួយរក្សាទម្ងន់ហើយស្ត្រីដែលហាត់ប្រាណយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃមានហានិភ័យទាបនៃជំងឺមហារីកសុដន់។
3. បរិភោគផ្លែឈើនិងបន្លែ៖ និងជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេក ព្យាយាមញ៉ាំផ្លែឈើនិងបន្លែឱ្យបានច្រើននិងរក្សាការទទួលទានជាតិអាល់កុលក្នុងកម្រិតមធ្យមឬទាប ។
4. កុំជក់បារី៖ ការជក់បារីបង្កើនហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីកយ៉ាងហោចណាស់ចំនួន ១៥ មុខរួមទាំងជំងឺមហារីកសុដន់ផងដែរ។ increasing the risk of heart disease, stroke, and at least 15 cancers – including Breast cancer.
5. ការបំបៅកូនដោយទឹកដោះ ប្រសិនបើអាចធ្វើបាន៖ ការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយឆ្នាំឬច្រើនជាងនេះ (រួមបញ្ចូលគ្នាសម្រាប់គ្រប់កូនទាំងអស់) បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ វាក៏មានគុណប្រយោជន៍សុខភាពដ៏ល្អសម្រាប់កុមារផងដែរ។
7. ចៀសវាងថ្នាំពន្យារកំណើត ជាពិសេសក្រោយពេលអាយុ ៣៥ ឆ្នាំឬបើអ្នកជក់បារី៖ ថ្នាំពន្យារកំណើតមានទាំងហានិភ័យនិងគុណប្រយោជន៍។ ហានិភ័យនៃជំងឺមហារីកសុដន់មានការកើនឡើងបន្តិចបន្តួចខណៈពេលដែលពួកគេកំពុងប្រើថ្នាំពន្យារកំណើត ហើយកាន់តែអាក្រក់ប្រសិនបើស្ត្រីជក់បារីថែមទៀតនោះ វាក៏អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំពន្យារកំណើតយូរអង្វែងក៏អាចមានអត្ថប្រយោជន៍សំខាន់ៗដូចជាបន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែ មហារីកពោះវៀនធំ និងមហារីកស្បូន - មិននិយាយពីការមានផ្ទៃពោះដែលមិនចង់បាន។
ចៀសវាងការប្រើប្រាស់អ័រម៉ូនក្រោយអស់រដូវ៖ ការសិក្សាបានបង្ហាញថាអរម៉ូនprogestinបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ប្រសិនបើស្ត្រីធ្វើប្រើអរម៉ូនក្រោយអស់រដូវវាគួរតែក្នុងរយៈពេលខ្លីបំផុត។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីហានិភ័យនិងអត្ថប្រយោជន៍នៃអរម៉ូនក្រោយអស់រដូវ។
8. ថ្នាំ Tamoxifen និង Raloxifene សម្រាប់ស្ត្រីដែលមានហានិភ័យខ្ពស់៖ ត្រូវបានអនុម័តដោយ FDA សម្រាប់ការពារជំងឺមហារីកសុដន់ ថ្នាំដែលមានឥទ្ធិពលទាំងនេះអាចមានផលប៉ះពាល់ដូច្នេះវាមិនសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ប្រសិនបើអ្នកគិតថាអ្នកមានហានិភ័យខ្ពស់សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីមើលថាតើថ្នាំ Tamoxifen ឬ Rloxifene អាចសមស្របសម្រាប់អ្នកដែរឬទេ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។