កញ្ជ្រឹល គឺជាជំងឺងាយឆ្លងតាមខ្យល់ខ្លាំង ដែលបណ្តាលមកពីវីរុស ។ ជំងឺកញ្ជ្រឹលអាចវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ។ ក្មេងអាយុក្រោម 5 ឆ្នាំ និងមនុស្សធំដែលមានអាយុលើសពី 20 ឆ្នាំទំនងជាទទួលរងពីផលវិបាកច្រើន។
- រោគសញ្ញានៃជំងឺកញ្ជ្រឹលជាទូទៅរួមមាន:
- ក្តៅខ្លួនខ្លាំង (អាចឡើងដល់លើសពី 4០ អង្សារសេ)
- ក្អកស្ងួត
- ហៀរសំបោរ
- ភ្នែកទ្បើងក្រហម និង
- កន្ទួល (3-5 ថ្ងៃបន្ទាប់ពីរោគសញ្ញាចាប់ផ្តើម)
- ឈឺក
- រលាកភ្នែក
- កើតមានចំណុចពណ៌សតូចៗក្នុងភ្នាសសើមមាត់នៃតំបន់ថ្ពាល់ - ឬហៅថាចំណុច Koplik
- កន្ទួលលើស្បែក
ផលវិបាករបស់ជំងឺនេះ អាចធ្ងន់ធ្ងររហូតដល់ស្លាប់ រួមមានដូចជា ការរលាកត្រចៀក ពិការភ្នែក ហើមខួរក្បាល និងរលាកសួត។ ជាការពិត ជំងឺកញ្ជ្រឹលគឺជាមូលហេតុចម្បងមួយនៃការស្លាប់ក្នុងចំណោមកុមារដែលមានអាយុក្រោម 5 ឆ្នាំ។
តើអ្នកការពារជំងឺកញ្ជ្រឹលដោយរបៀបណា?
វាសាមញ្ញ៖ សូមទទួលការចាក់វ៉ាក់សាំង។ ប្រសិនបើអ្នកគិតថាអ្នកបានប៉ះពាល់នឹងជំងឺកញ្ជ្រឹល ហើយមិនពុំធ្លាប់បានចាក់វ៉ាក់សាំងទេ អ្នកនៅតែអាចចាក់វ៉ាក់សាំងក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីការប៉ះពាល់នឹងមានប្រសិទ្ធភាព។
មិនច្បាស់? សូមសាកសួរគ្រូពេទ្យរបស់អ្នក។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។