តើក្រុមហ៊ុនធានារ៉ាប់រងអាចបង់ប្រាក់សំណងធំៗដោយរបៀបណា?
មនុស្សជាច្រើនឆ្ងល់ថាតើគម្រោងធានារ៉ាប់រងនៅកម្ពុជាកំពុងការពារអ្នកប្រើប្រាស់ក្នុងករណីមានការទាមទារសំណងធំៗយ៉ាងដូចម្តេច ដូចជាព្រឹត្តិការណ៍អកុសលដែលការធានាអាចឈានដល់រាប់សែនដុល្លារ (ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយការវះកាត់ធ្ងន់ធ្ងរ គ្រោះថ្នាក់នៅប៉ែកអឺរ៉ុបជាមួយនឹងការចូលសង្គ្រោះបន្ទាន់ អត្ថប្រយោជន៍មរណភាព…។ល។)
នេះពិតជាអាចទៅរួច ដោយសារតែអ្នកជំនាញធានារ៉ាប់រងគ្រប់គ្រងហានិភ័យតាមរយៈការគណនានៅពេលបង្កើតផលិតផល/បុព្វលាភប្រចាំឆ្នាំ។ ពួកគេកំពុងប្រើប្រាស់គណិតវិទ្យា ដើម្បីប្រាកដថាក្រុមហ៊ុនធានារ៉ាប់រងនឹងអាចគាំទ្រគ្រប់ស្ថានភាពទាំងអស់។
ធានារ៉ាប់រងបន្តគាំទ្រក្រុមហ៊ុនធានារ៉ាប់រង
ជាងនេះទៅទៀត ឧស្សាហកម្មប្រភេទនេះត្រូវបានរៀបចំឡើងជាមួយនឹងអ្នកចូលរួមមួយផ្សេងទៀតហៅថា៖ ការធានារ៉ាប់រងបន្ត។ វាជាអាជីវកម្មដ៏ធំ និងមានភាពស្មុគស្មាញដែលគ្រប់គ្រងដោយអ្នកដែលមានជំនាញខ្ពស់។
សរុបមក ក្រុមហ៊ុនធានារ៉ាប់រងបង់ “បុព្វលាភ” ដល់ក្រុមហ៊ុនធានារ៉ាប់រងបន្ត ដើម្បីជួយពួកគេផ្នែកហិរញ្ញវត្ថុក្នុងករណីចាំបាច់។
ដូច្នេះ និយមន័យខ្លីមួយគឺថា ការធានារ៉ាប់រងបន្តគឺជាការធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។
ប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រងទាំងមូល ដើម្បីការពារប្រជាជនកម្ពុជាផ្នែកហិរញ្ញវត្ថុ
ប្រព័ន្ធអេកូឡូស៊ី រួមមាននិយតករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបន្ត អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធានារ៉ាប់រងទទួលបានការការពារផ្នែកហិរញ្ញវត្ថុ។