តើការការស្រូបយកចំហាយទឹក​​(ឆ្ពុង)​ អាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែរឬទេ?

Steam Inhalation English

កំឡុងពេលមានការកើនឡើងនៃករណីឆ្លងវីរុស មនុស្សភាគច្រើនកំពុងស្វែងរកវិធីការពារខ្លួនពីការស្លាប់។ ថ្មីៗនេះបណ្តាញសង្គមក្នុងប្រទេសកម្ពុជាត្រូវបានវាយប្រហារដោយពាក្យចចាមអារ៉ាមមួយចំនួនដែលនិយាយថាការ ឆ្ពុងអាចប្រឆាំងនឹងមេរោគកូរ៉ូណា។ គ្មានភស្តុតាងណាដែលថាការ ឆ្ពុងអាចព្យាបាលជំងឺកូវិដ ១៩ បានទេ។

ខណៈពេលដែល ការឆ្ពុងបានក្លាយជាវីធីការពារនៅផ្ទះដ៏មានប្រជាប្រិយដើម្បីយកឈ្នះកូវីដ តែគ្រូពេទ្យនិយាយថាអ្វីដែលវាអាចជួយបានគឺការបន្ធូរការតឹងច្រមុះ។ ទោះបីជា ការឆ្ពុងមានប្រយោជន៍ក្នុងការបំបាត់ការកកស្ទះ ឬភាពត្រជាក់នៅក្នុងផ្លូវដង្ហើមខាងលើក៏ដោយ អ្នកជំនាញបានបញ្ជាក់ថា វាមិនជួយដល់ជំងឺរលាកសួត ឬស្ថានភាពសួត ឬជួយព្យាបាលការឆ្លងមេរោគណាមួយឡើយ។

ទោះយ៉ាងណាក៏ដោយការឆ្ពុងមានហានិភ័យខ្ពស់នៃការរលាកស្បែក និងផ្លូវដង្ហើមនៅពេលដែលអនុវត្តមិនបានល្អ ឬមិនត្រឹមត្រូវ។​​​ 

នេះគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធានាដល់ការលើកទឹកចិត្តមនុស្សឱ្យឆ្ពុងដើម្បីការពារឬព្យាបាលជំងឺកូវិដ ១៩ នោះទេ ជាពិសេសប្រសិនបើពួកគេមិនបានប្រកាន់ខ្ជាប់នូវវិធីសាស្ត្របង្ការឱ្យបានត្រឹមត្រូវ ឧទាហរណ៍ បង្កើនការលាងដៃ ពាក់ម៉ាស់ និងការរក្សាគំលាតសុវត្ថិភាព។

ការឆ្ពុងគឺជាវិធីបុរាណដែលមនុស្សមួយចំនួនប្រើដើម្បីព្យាបាលជំងឺផ្តាសាយប៉ុន្តែក៏មិនមានភស្តុតាងបញ្ជាក់ថាវាមានប្រសិទ្ធភាពចំពោះព្យាបាលជំងឺនេះផងដែរ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។