អាឡែកស៊ី (ប្រតិកម្ម) ត្រចៀក ច្រមុះ និងបំពង់ក

Allergies

មនុស្សរាប់លាននាក់ទទួលរងផលប៉ះពាល់ពី អាឡែកស៊ី (ប្រតិកម្ម) រោគសញ្ញានៃអាឡែកស៊ី (ប្រតិកម្ម) នឹងលេចឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំមានប្រតិកម្មទៅនឹងសារធាតុបង្កអាឡែកស៊ី (ប្រតិកម្ម) ដែលបានចូលទៅក្នុងខ្លួន ហាក់ដូចជាការឈ្លានពានដែលមិនត្រូវបានទទួលការស្វាគមន៍។ ប្រព័ន្ធភាពស៊ាំនឹងផលិតអង្គបដិប្រាណជាក់លាក់ដែលមានសមត្ថភាពសម្គាល់សារធាតុអាឡែស៊ីដូចគ្នា ប្រសិនបើវាចូលក្នុងខ្លួននៅពេលក្រោយ។

អ្នកជំងឺជាច្រើនមិនដឹងថាពួកគេមានអាឡែកស៊ី (ប្រតិកម្ម)ទេ។ រោគសញ្ញាអាចដូចទៅនឹងជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ ឬលេចឡើងតែប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងសារធាតុបង្កអាឡែកស៊ី (ប្រតិកម្ម) ។

ត្រចៀក

ជាបញ្ហាដែលកើតមានញឹកញាប់បំផុតមួយចំពោះកុមារក្នុងវ័យកុមារភាព។ អាឡែកស៊ី (ប្រតិកម្ម) អាចបណ្តាលឱ្យហើមច្រមុះ និងជុំវិញរន្ធត្រចៀក។ ការហើមនេះធ្វើអោយស្ទះត្រចៀកផ្នែកកណ្ដាល។ ពេលនោះបាក់តេរីមកស្ទះបំពង់នោះ ហើយការឆ្លងគឺទំនងជាមានកាន់តែច្រើន។

ច្រមុះ

អាឡែកស៊ី (ប្រតិកម្ម) អាចបណ្តាលឱ្យរលាក ដែលរន្ធឆ្អឹងច្រមុះត្រូវបានស្ទះ។ ជាលទ្ធផលការឆ្លងបាក់តេរីនៅក្នុងប្រហោងឆ្អឹងកើតឡើង។ សារធាតុបង្កអាឡែកស៊ី (ប្រតិកម្ម) ដែលត្រូវបានដកដង្ហើមចូលច្រើនតែអាចបណ្តាលឱ្យមានការហៀរសំបោរ រមាស់ច្រមុះ និងបំពង់ក មានស្លែស ក្អក ឬពិបាកដកដង្ហើម។

បំពង់ក

សារធាតុបង្កអាឡែកស៊ី (ប្រតិកម្ម) ជាច្រើន ក៏អាចនាំអោយមានការបញ្ចេញកំហាកច្រើន ដែលអាចធ្វើឱ្យច្រមុះហៀរសំបោរ ឬហៀរចុះតាមបំពង់ក ដែលបង្កជា “post-nasal drip” ។ វា​អាច​នាំ​ឱ្យ​ក្អក ឈឺ​ក និង​មាន​សំឡេង​ស្អក​។ វាច្រើនកើតមានចំពោះមនុស្សវ័យចំណាស់ និងក្នុងអាកាសធាតុស្ងួត ទឹករំអិលក្រាស់ និងស្ងួតក៏អាចធ្វើឱ្យរលាកបំពង់ក និងពិបាកសម្អាតផងដែរ។

ហេតុអ្វី​បានជា​វាមានសារៈ​សំខាន់​ក្នុង​ការព្យាបាលអាឡែកស៊ី (ប្រតិកម្ម) ​ត្រចៀក ច្រមុះ និង​បំពង់ក​?

ក្នុងរយៈពេលយូរ អាឡែកស៊ី (ប្រតិកម្ម) នឹងធ្វើអោយមានផលវិបាកដូចជាជំងឺហឺត រលាក ប្រហោងឆ្អឹងជាញឹកញាប់ ការបង្ករោគនៅផ្នែកកណ្ដាលនៃត្រចៀក ស្រមុក និងស្ទះដង្ហើមពេលគេង។

គម្រោង សេហ្វធីណេត ផ្ដល់ការធានាលើជំងឺដែលទាក់ទងនឹង ត្រចៀក ច្រមុះ​ និង​ បំពង់ក។ ពិចារណាអំពីការទិញការរ៉ាប់រងជាមួយគម្រោងធានារ៉ាប់រងសុខភាពរបស់យើង ដូចជា គម្រោងធានារ៉ាប់រងសុខភាពគ្រួសារ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។