SAFETYNET – ធានារ៉ាប់រងសុខភាពរបស់អ្នកនៅក្នុងប្រទេសកម្ពុជា

  • យើងជាអ្នកឯកទេសធានារ៉ាប់រងសុខភាពតែមួយគត់សម្រាប់ប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា

  • ឈានមុខគេក្នុងវិស័យធានារ៉ាប់រងជាមួយនឹងគម្រោងទាំងអស់របស់ពួកយើងដែលផ្ដល់ការធានាទូទាំងពិភពលោក

  • ផ្ដល់ការធានាលើជំងឺ និងគ្រោះថ្នាក់ចៃដន្យ

  • ដៃគូសហការណ៍ជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលនាំមុខគេដូចជា AXA, FORTE និង Europ Assistance

  • យើងទទួលបានការពេញចិត្តពីអតិថិជន ៩៧%​ (*ផ្អែកលើការស្រង់មតិពីអតិថិជនក្នុង ខែ កុម្ភៈ ឆ្នាំ ២០២១)

SAFETYNET គឺជាអ្នកឯកទេសធានារ៉ាប់រងសុខភាពដែលឈានមុខគេក្នុងប្រទេសកម្ពុជា ដើម្បីការពារអ្នកពីការចំណាយលើការព្យាបាលដែលមិននឹកស្មានដល់ សម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ឬតំបន់ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

យើងផ្ដល់ការធានាជូនគ្រួសាររបស់អ្នក ឬសម្រាប់ខ្លួនអ្នកផ្ទាល់រហូតដល់ ១ ២០០ ០០០​ដុល្លា សម្រាប់សមាជិកម្នាក់ ជារៀងរាល់ឆ្នាំសម្រាប់ការទូទាត់ចំណាយនៅមន្ទីរពេទ្យនានាទូទាំងពិភពលោក។

គម្រោងធានារ៉ាប់រងភាគច្រើនរបស់យើងក៏រួមបញ្ចូលទាំង ជំនួយផ្នែកវេជ្ជសាស្ត្របន្ទាន់អន្តរជាតិ-IEMA និង ការសម្រាលកូន។

បង្កើតឡើងក្នុងឆ្នាំ ២០១៥ នៅប្រទេសសឹង្ហបូរី និងជាដៃគូសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងធំៗដែលឈានមុខគេ លោកអ្នកនឹងអស់បារម្មណ៍ជាមួយការទូទាត់សំណងដោយផ្ទាល់ និងប្រព័ន្ធប្រតិបត្តិការតាមអ៊ីនធឺណេតរបស់យើង។

ការិយាល័យកណ្តាលរបស់យើងនៅកម្ពុជា៖ សេហ្វធីណេត អុីនសួរឹនស៍ សឺវីស (ខេមបូឌា) ​ឯ.ក ដែលមានអាសយដ្ឋាន៖ #៣០​ ជាន់ទី ៥ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

គម្រោងធានារ៉ាប់រងសុខភាព SAFETYNET

ធានារ៉ាប់រងសុខភាពគ្រួសារ

យើងមានមន្ទីរពេទ្យដៃគូជាច្រើនជម្រើស សម្រាប់ធានាការព្យាបាលអ្នកទាំងអស់គ្នា។ អ្នកគ្រាន់តែចុះឈ្មោះសមាជិកគ្រួសារយ៉ាងតិចចំនួន ៤ នាក់ដើម្បីធ្វើការចាប់ផ្តើម។ យើងទទួលយកទាំងមនុស្សវ័យចំណាស់ ទារកទើបនឹងកើត និងសមាជិកគ្រួសារដែលមានជំងឺស្រាប់ ឬជំងឺរ៉ាំរ៉ៃ។

ជម្រើសដ៏ត្រឹមត្រូវសម្រាប់គ្រួសារអ្នក ធានាគ្រប់វ័យ គ្រប់លក្ខខណ្ឌជំងឺ។

ធានារ៉ាប់រងសុខភាពអាជីវកម្ម

ធានារ៉ាប់រងសុខភាពអាជីវកម្ម ត្រូវបានរចនាឡើងជាចម្បងសម្រាប់ធានានូវការចំណាយផ្នែកវេជ្ជសាស្រ្តដែលកើតឡើងនៅពេលនិយោជិកត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលបណ្ដាលមកពីជំងឺ ឬគ្រោះថ្នាក់ចៃដន្យ។ មានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតសម្រាប់ការជ្រើសរើស។

ជម្រើសដ៏ល្អបំផុតសម្រាប់បុគ្គលិករបស់អ្នក ជាមួយគម្រោងដែលអាចបត់បែនបាន។

ធានារ៉ាប់រងសុខភាពឯកជន

ជីវិតអាចជួបនូវរឿងដែលគួរឱ្យភ្ញាក់ផ្អើលជាច្រើន ហើយនៅពេលខ្លះអាចជួបប្រទះនូវបញ្ហាវេជ្ជសាស្រ្ត និងគ្រោះថ្នាក់ចៃដន្យដែលមិនបានដឹងទុកជាមុន។ ការពារខ្លួនអ្នកពីស្ថានភាពដែលមិននឹកស្មានដល់ទាំងនេះ ដោយត្រៀមរួចជាស្រេចក្នុងការប្រឆាំងទៅនឹងថ្លៃចំណាយព្យាបាលខ្ពស់នៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

គម្រោងដែលមានតម្លៃសមរម្យ និងទូលំទូលាយបំផុតសម្រាប់បុគ្គលដែលមានសុខភាពល្អ។

សូមទាក់ទង​មក​កាន់​យើងខ្ញុំ

Iconphonepo1 023 23 57 57 | 093 23 57 57 | 085 70 57 57 | Iconmailpo1 info@safetynet.sg

អ្នកអាចទុកព័ត៌មានរបស់អ្នកឱ្យយើងនៅទីនេះ