របៀបរស់នៅបែបសម័យទំនើបនាពេលបច្ចុប្បន្ននេះបានជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងការរក្សាទំងន់ដែលធ្វើ អោយយើងមានសុខភាពល្អ។
ហេតុអ្វីចំនួនមនុស្សដែលលើសទម្ងន់ ឬធាត់ជ្រុលមានការកើនឡើងជាលំដាប់?
ការលើសទម្ងន់ និងភាពធាត់ជ្រុលបណ្តាលមកពីការកើនឡើងនៃទំហំនិងចំនួនកោសិកាខ្លាញ់នៅក្នុងរាងកាយ ពេលដែលយើងបរិភោគជាតិកាឡូរីច្រើនជាងការប្រើប្រាស់របស់រាងកាយប្រចាំំថ្ងៃ ខ្លួនប្រាណរបស់យើងផ្ទុកកាឡូរីដែលលើសហើយបំប្លែងទៅជាខ្លាញ់។
ទន្ទឹមនឹងផលប៉ះពាល់ដល់សុខភាព សុខុមាលភាព ថាមពល និង កម្រិតកាយសម្បទាការលើសទម្ងន់ ឬ ភាពធាត់ជ្រុលអាចបង្កើនកត្តាហានិភ័យចំពោះបញ្ហាសុខភាពរបស់យើង និងប្រឈមទៅនឹងការកើតជំងឺដូចជា៖
- លើសសម្ពាធឈាម
- លើសកំរិតកូលេស្តេរ៉ុលក្នុងឈាម
- ជំងឺថង់ប្រមាត់
- ជំងឺរលាកសន្លាក់
- បញ្ហានៃការគេង
- បញ្ហាសុខភាពផ្លូវភេទ
- ជំងឺបេះដូង - សរសៃឈាមបេះដូង (ភាគច្រើនជាជំងឺបេះដូង និងដាច់ឬស្ទះសរសៃឈាមខួរក្បាល)
- ជំងឺទឹកនោមផ្អែមប្រភេទទី ២
- ជំងឺនៃប្រព័ន្ធសាច់ដុំដូចជាជំងឺរលាកសន្លាក់ឆ្អឹង
- ជំងឺមហារីកខ្លះ (ស្បូន, សុដន់និងពោះវៀនធំ)
- កូឡេស្តេរ៉ុលខ្ពស់
លក្ខខណ្ឌទាំងនេះអាចបណ្តាលឱ្យស្លាប់មុនអាយុ និងពិការភាពគួរឱ្យកត់សម្គាល់។
ចាប់ផ្តើមឥឡូវនេះដើម្បីទទួលបានទំងន់ដែលមានសុខភាពល្អ
ការព្យាបាលអាស្រ័យលើមូលហេតុ និងស្ថានភាពធ្ងន់ធ្ងរនៃជម្ងឺ និងថាតើអ្នកមានផលវិបាកដែរឬទេ។ ការព្យាបាលរួមមាន ការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃដូចជា ការញ៉ាំអាហារដែលផ្តល់សុខភាពល្អដល់បេះដូង និងបង្កើនសកម្មភាពរាងកាយ ។
រាល់ការផ្លាស់ប្តូរបើទោះបីជាបន្តិចបន្តួចក្ដី ក៏ទទួលបានផលខុសគ្នាយ៉ាងខ្លាំងដែរ!
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។