តើធ្វើដូចម្តេចដើម្បីការពារពីជំងឺផ្តាសាយក្នុងរដូវរងារនេះ?

Flu

 

ហេតុអ្វីបានជាយើងងាយនឹងកើតជំងឺជំងឺផ្តាសាយ និង ជំងឺផ្តាសាយធំក្នុងនៅរដូវរងារ?
វាមិនមែនមកពីអាកាសធាតុត្រជាក់តែមុខនោះទេដែលនាំឱ្យកើតជំងឺទាំងនេះប៉ុន្តែវាក៏ជាប់ពាក់ព័ន្ធជាមួយនឹងប្រតិកម្មរបស់អ្នក។ 

ខាងក្រោមនេះជាវិធីសាស្ត្រចំនួន ៦ ចំណុចដើម្បីជៀសផុតពីការកើតជំងឺជំងឺផ្តាសាយនៅរដូវរងារនេះ៖
ទទួលទានប្រូតេអុីនអោយបានច្រើន

ការសិក្សាមួយបង្ហាញថារបបអាហារមានជាតិប្រូតេអុីនទាបអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។​ដូច្នេះបន្ថែមអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនដូចជាទឹកដោះគោស៊ុតនិងត្រីទៅក្នុងម្ហូមប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានសុខភាពល្អ។

ញុាំវីតាមីនD

ក្នុងរដូវរងារកម្រិតកាំរស្មីUVទាបជាងរដូវក្តៅ។ នេះមានឥទ្ធិពលផ្ទាល់ទៅលើបរិមាណវីតាមីន D ដែលរាងកាយរបស់យើងអាចបង្កើតបាន។ កង្វះវីតាមីន D អាចនាំឱ្យមានរោគសញ្ញាដូចជាការលូតលាស់ឆ្អឹងខ្សោយ បញ្ហាសរសៃឈាមបេះដូង និង ប្រព័ន្ធភាពស៊ាំចុះខ្សោយ។ អ្នកគួរតែបរិភោគអាហារដែលសម្បូរដោយវីតាមីនD ដែលរួមមាន ផ្សិត ត្រីសាម៉ុង ត្រីធូណាកំប៉ុងនិងថ្លើមគោ។ អ្នកក៏អាចទិញថ្នាំវីតាមីន D ដែលផ្ទុកវីតាមីន D3 (cholecalciferol) ព្រោះវាល្អប្រសើរក្នុងការបង្កើនកម្រិតវីតាមីន D ក្នុងឈាមរបស់អ្នក។

ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ធ្វើលំហាត់ប្រាណជាទៀងទាត់ដូចជាការដើរ ៣ ដងក្នុងមួយសប្តាហ៍ មិនត្រឹមតែធ្វើឱ្យអ្នកមានរាងកាយល្អប៉ុណ្ណោះទេ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏អាចជួយការពារពីការរលាក និងជំងឺរ៉ាំរ៉ៃ ជួយ កាត់បន្ថយភាពតានតឹង និងបង្កើនភាពខ្លាំងនៃប្រព័ន្ធការពាររាងកាយ។

ថែរក្សាអនាម័យ

មធ្យោបាយដ៏ល្អបំផុតសម្រាប់ការពារខ្លួនអ្នកគឺតាមរយៈ៖

  • ឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក
  • កុំប៉ះភ្នែកច្រមុះឬមាត់
  • នៅឱ្យឆ្ងាយពីអ្នកជំងឺ
គេងឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានគ្រប់គ្រាន់គឺចាំបាច់សម្រាប់ថែរក្សាសុខភាព និងសុខុមាលភាពល្អបំផុត។ នៅពេលនិយាយអំពីសុខភាពការគេងគឺសំខាន់ដូចការហាត់ប្រាណទៀងទាត់ និងញ៉ាំរបបអាហារមានតុល្យភាព។ ក្រុមអ្នកជំនាញបានណែនាំថាមនុស្សពេញវ័យត្រូវគេងពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ដើម្បីទប់ទល់នឹងវីរុស។

ចាក់វ៉ាក់សាំងផ្តាសាយ

មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ៦ ខែឡើងទៅគួរតែទទួលថ្នាំបង្ការគ្រុនផ្តាសាយ (ផ្តាសាយធំ) រៀងរាល់រដូវកាល ដោយមានករណីលើកលែងដ៏កម្រ។ អ្នកគួរតែចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយមុនពេលវីរុសផ្តាសាយចាប់ផ្តើមរីករាលដាលនៅក្នុងសហគមន៍របស់អ្នក ដែលវាចាប់ផ្ដើមមានប្រសិទ្ធិភាពប្រហែលពីរសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងសម្រាប់អង្គបដិប្រាណដើម្បីអភិវឌ្ឍនៅក្នុងខ្លួននិងផ្តល់ការការពារប្រឆាំងនឹងជំងឺផ្តាសាយ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។