តើផលិតផល សេហ្វធីណេត (SAFETYNET) មួយណាដែលសាកសមនឹងអ្នក?
ធានារ៉ាប់រងសុខភាពគ្រួសារ
យើងមានមន្ទីរពេទ្យដៃគូជាច្រើនជម្រើស សម្រាប់ធានាការព្យាបាលអ្នកទាំងអស់គ្នា។ អ្នកគ្រាន់តែចុះឈ្មោះសមាជិកគ្រួសារយ៉ាងតិចចំនួន ៤ នាក់ដើម្បីធ្វើការចាប់ផ្តើម។ យើងទទួលយកទាំងមនុស្សវ័យចំណាស់ ទារកទើបនឹងកើត និងសមាជិកគ្រួសារដែលមានជំងឺស្រាប់ ឬជំងឺរ៉ាំរ៉ៃ។
ជម្រើសដ៏ត្រឹមត្រូវសម្រាប់គ្រួសារអ្នក ធានាគ្រប់វ័យ គ្រប់លក្ខខណ្ឌជំងឺ។
ធានារ៉ាប់រងសុខភាពអាជីវកម្ម
ធានារ៉ាប់រងសុខភាពអាជីវកម្ម ត្រូវបានរចនាឡើងជាចម្បងសម្រាប់ធានានូវការចំណាយផ្នែកវេជ្ជសាស្រ្តដែលកើតឡើងនៅពេលនិយោជិកត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលបណ្ដាលមកពីជំងឺ ឬគ្រោះថ្នាក់ចៃដន្យ។ មានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតសម្រាប់ការជ្រើសរើស។
ជម្រើសដ៏ល្អបំផុតសម្រាប់បុគ្គលិករបស់អ្នក ជាមួយគម្រោងដែលអាចបត់បែនបាន។
ធានារ៉ាប់រងសុខភាពឯកជន
ជីវិតអាចជួបនូវរឿងដែលគួរឱ្យភ្ញាក់ផ្អើលជាច្រើន ហើយនៅពេលខ្លះអាចជួបប្រទះនូវបញ្ហាវេជ្ជសាស្រ្ត និងគ្រោះថ្នាក់ចៃដន្យដែលមិនបានដឹងទុកជាមុន។ ការពារខ្លួនអ្នកពីស្ថានភាពដែលមិននឹកស្មានដល់ទាំងនេះ ដោយត្រៀមរួចជាស្រេចក្នុងការប្រឆាំងទៅនឹងថ្លៃចំណាយព្យាបាលខ្ពស់នៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។