SAFETYNET, a New Approach to Health Insurance in Cambodia
ធានារ៉ាប់រងសុខភាពគ្រួសារមានតម្លៃសមរម្យដែលធានារាល់សមាជិកគ្រួសារ មិនតម្រូវអោយពិនិត្យសុខភាព (ធានាទាំងជំងឺដែលមានស្រាប់) និងគ្មានការកំណត់អាយុ។

ធានារ៉ាប់រងសុខភាពគ្រួសារមានតម្លៃសមរម្យដែលធានារាល់សមាជិកគ្រួសារ មិនតម្រូវអោយពិនិត្យសុខភាព (ធានាទាំងជំងឺដែលមានស្រាប់) និងគ្មានការកំណត់អាយុ។
សេហ្វធីណេត អ៊ិនសួរឹនស៍ សឺវីស (ខេមបូឌា) ឯ.ក គឺក្រុមហ៊ុនទីមួយដែលមានឯកទេសក្នុងការធានារ៉ាប់រងសុខភាពនៅក្នុងប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបន្តធំៗ ដែលបង្កើត ចែកចាយ និងគ្រប់គ្រងដំណោះស្រាយការចំណាយទៅលើបញ្ហាសុខភាពប្រកបដោយភាពច្នៃប្រឌិត សម្រាប់បុគ្គល ក្រុមគ្រួសារ ក្រុមហ៊ុន និងស្ថាប័ននានា។
បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក Edouard LESELLIER ដែលជាអ្នកជំនាញធានារ៉ាប់រងសុខភាពលំដាប់ពិភពលោក ហើយក៏ជាអ្នកជំនាញខាងផ្នែកធានារ៉ាប់រងជំនាន់ទី ៣ នៅក្នុងគ្រួសារ និងត្រូវបានគាំទ្រដោយក្រុមប្រឹក្សាពិសេសនៃអ្នកជំនាញជាន់ខ្ពស់ និងជោគជ័យខាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (ដែលមានបទពិសោធន៍ជាង ១០០ឆ្នាំនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី)។ សេហ្វធីណេត មានបំណងធ្វើបដិវត្តការការពារសុខភាពដោយផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដល់ក្រុមគ្រួសារនៅអាស៊ីអាគ្នេយ៍។
សមាជិកក្រុមគ្រួសារទាំងមូល គឺជាគុណតម្លៃស្នូលនៃប្រជាជនអាស៊ី ដូច្នេះដំណោះស្រាយទៅលើការចំណាយក្នុងការព្យាបាលសុខភាព ដែលធានាទទួលយកនូវសមាជិកគ្រប់គ្នានៅក្នុងក្រុមគ្រួសារ - មិនមានកំណត់អាយុ ការលើកលែងទៅលើស្ថានភាពជំងឺដោយធានាទាំងជំងឺដែលកំពុងមានស្រាប់ - ផ្តល់ជូនការទូរទាត់សំណងដោយផ្ទាល់ជាមួយមន្ទីរពេទ្យដៃគូ និងធានាការព្យាបាលទូទាំងពិភពលោក ហើយបុព្វលាភមានតម្លៃសមរម្យ គឺជាចន្លោះខ្វះខាតនៅក្នុងតំបន់ និងកន្លែងផ្សេងទៀត។
ដំណោះស្រាយទៅលើចន្លោះប្រហោងទាំងនេះ អាចធ្វើទៅបានតាមរយៈការបង្កើតនូវអត្ថប្រយោជន៍ថ្មីៗ លុបបំបាត់ការចំណាយដែលមិនចាំបាច់នៅក្នុងខ្សែសង្វាក់នៃការអនុវត្តធានារ៉ាប់រងវេជ្ជសាស្រ្តតាមបែបប្រពៃណី និងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ដំណោះស្រាយបញ្ហា និងសហការជាមួយដៃគូធានារ៉ាប់រង និងធានារ៉ាប់រងបន្ត ដែលធានាថាផលប័ត្ររបស់យើងខ្ញុំមានស្ថេរភាពផ្នែកហិរញ្ញវត្ថុដើម្បីការពារការចំណាយវេជ្ជសាស្រ្តរបស់លោកអ្នក។
សេហ្វធីណេតបានបង្កើតឡើងនៅប្រទេសសឹង្ហបុរី ហើយបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាគោលដៅទីផ្សារដំបូងដែលសេហ្វធីណេតបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (ខេមបូឌា) ភីអិលស៊ីដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅលំដាប់ទី ១ ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ AXA និង Europ Assistance ។
យើងខ្ញុំបានក្លាយជាជម្រើសក្នុងការធានារ៉ាប់រងសុខភាពសម្រាប់រាប់ពាន់គ្រួសារ ស្ថានទូត មន្រ្តីរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនអន្តរជាតិ និយោជិកក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារកម្រៃជើងសារធានារ៉ាប់រង ក្រុមគ្រួសាររបស់បុគ្គលិក និងមិត្តភក្តិរបស់យើងខ្ញុំ និងសូម្បីតែអ្នកជំនាញជាន់ខ្ពស់ផ្នែកវេជ្ជសាស្រ្ត…។