សូមចាប់ផ្តើមនៅឆ្នាំ ២០២១ ជាមួយនឹងរបៀបរស់នៅប្រកបដោយសុខភាព។
យើងអាចផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃដោយវិធីងាយៗ។
អនុវត្ដការរស់នៅប្រកបដោយសុខភាពដោយញ៉ាំអាហារដែលមានជាតិស្ករ (ជាតិស្ករដែលមានក្នុងកាបូអ៊ីដ្រាត) និងជាតិខ្លាញ់តិច ហើយចូលរួមហាត់ប្រាណទាំងអស់គ្នា។
ស្វែងរកដៃគូចូលរួមអនុវត្ដ វានឹងកាន់តែមានភាពងាយស្រួល!
របបអាហារ
ទទួលទានអាហារចម្រុះដូចជា៖ បន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
តាមរយៈការបរិភោគអាហារសុខភាពនឹងជួយកាត់បន្ថយហានិភ័យនៃកង្វះអាហារូបត្ថម្ភនិងមិនប្រឈមនឹងជំងឺដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមហារីក។ ការពារសុខភាពអ្នក!លំហាត់ប្រាណ
ផ្ទុយពីអ្វីដែលអ្នកធ្លាប់ដឹង អ្នកត្រូវការធ្វើលំហាត់ប្រាណត្រឹមតែ ១៥០ នាទីប៉ុណ្ណោះដើម្បីរក្សាសុខភាព។ នេះមានន័យថាហាត់ប្រាណ 3-4 ដងក្នុងមួយសប្តាហ៍គឺល្អ។
លើកទំងន់
ចាប់ផ្តើមជាមួយនឹងការបញ្ចេញកម្លាំងតិចៗមិនចាំបាច់លើកឡើងទេប្រសិនបើអ្នកមិនអាច។
អ្នកអាចអាវ៉ង់ ឬដើរដោយកាន់ដបទឹកពីរបីដងក្នុងមួយសប្តាហ៍។ បង្កើនចរន្ដ ឬចលនា (អាំងតង់ស៊ីតេ)តាមដែលអ្នកអាចធ្វើបាន។លំហាត់ប្រាណជំនួយបេះដូង
ការធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរស្រួលគឺជារឿងសំខាន់ដែលធ្វើអោយបេះដូងមានសុខភាពល្អ នឹងផ្ដល់ភាពវិជ្ជមានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ ចំណាយពេលដើរហាត់ប្រាណជុំវិញផ្ទះ ឬតំបន់ស្អាតៗ។
ផ្ដល់រង្វាន់ខ្លួនឯង
លើកទឹកចិត្ដខ្លួនឯងនៅពេលដែលអ្នកសំរេចដល់គោលដៅ ដែលជាការជំរុញអ្នកឱ្យធ្វើបន្ត។
ទំលាប់រស់នៅដែលមានសុខភាពល្អមិនគួរត្រូវបានគេយល់ថាជាការលះបង់នោះទេតែវាជាទម្លាប់ដ៏រីករាយ។ផ្លូវចិត្ត
ត្រូវចាំថាសុខភាពផ្លូវចិត្តរបស់អ្នកគឺជាមូលដ្ថានគ្រឹះនៃសុខភាពទូទៅរបស់អ្នក។ រៀនបន្ធូរអារម្មណ៍និងស្វែងយល់ពីហេតុការណ៍ទាំងមូលនៅពេលប្រឈមនឹងស្ថានភាពស្ត្រេស។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។