ទន្ទឹមនឹងការរក្សាគម្លាតសុវត្ថិភាពការពាក់ម៉ាសគឺជាមធ្យោបាយមួយក្នុងចំណោមការណែនាំល្អបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ -១៩ ។ ដោយសារតែការផ្គត់ផ្គង់ម៉ាសវេជ្ជសាស្រ្តមិនគ្រប់គ្រាន់មនុស្សមួយចំនួនបានងាកទៅប្រើប្រាស់ម៉ាសក្រណាត់ដែលអាចទិញបានក្នុងតម្លៃសមរម្យ ឬ ធ្វើដោយខ្លួនឯងបាន។
ដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានការការពារល្អបំផុតក៏ដូចជាការពារអ្នកដទៃអ្នកត្រូវប្រាកដថាម៉ាសក្រណាត់របស់អ្នកស្អាតមានអនាម័យ។ បើមិនដូច្នោះទេវាអាចក្លាយទៅជាកន្លែងដែលមានភាពកខ្វក់ មេរោគដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
ទាំងនេះជាជាការណែនាំថាតើគួរបោកសម្អាតម៉ាសញឹកញាប់ប៉ុណ្ណាក៏ដូចជាវិធីនៃការបោកសម្អាត។
ប្រសិនបើប្រើម៉ាស៊ីនបោកគក់៖
- អាចដាក់បញ្ចូលម៉ាសរបស់អ្នកនៅក្នុងការបោកគក់ធម្មតា(បោកខោអាវ)
- អាចប្រើសាប៊ូបោកខោអាវដែលបានប្រើជាប្រចាំ និងកំណត់កំរិតទឹកអោយសមស្របសម្រាប់ក្រណាត់
- ដាក់ម៉ាសរាបសន្ធឹង និងទុកឱ្យស្ងួតទាំងស្រុង ឬស្ងួតដោយការកំណត់កំរិតកំដៅខ្ពស់បំផុត
- រក្សាទុកម៉ាសនៅកន្លែងស្អាតល្អ នៅពេលដែលមិនប្រើប្រាស់
ប្រសិនបើបោកដោយដោយដៃ៖
- ការបោកសម្អាតដោយដៃឱ្យបានស្អាតអាចធ្វើទៅបានដោយការលាយសាប៊ូទឹក ឬម្សៅសាប៊ូក្នុងទឹកក្តៅ
- បោកសម្អាតម៉ាសឱ្យបានយ៉ាងហោចណាស់ ២០ វិនាទី
- នៅពេលដែលបោកសម្អាតម៉ាសដោយដៃសូមប្រយ័ត្នកុំប្រើសាប៊ូបោកខោអាវច្រើនពេក និងលាងសម្អាតឱ្យបានជ្រះល្អ ដូច្នេះមិនមានសំណល់សាប៊ូដែលអាចបណ្តាលឱ្យរលាកស្បែកឡើយ។
- ដាក់ម៉ាសរាបសន្ធឹង និងទុកឱ្យស្ងួតទាំងស្រុង ឬស្ងួតដោយការកំណត់កំរិតកំដៅខ្ពស់បំផុត
តើអ្នកគួរបោកសម្អាតម៉ាសញឹកញាប់ប៉ុណ្ណា?
មិនមានការកំណត់ជាក់លាក់ណាមួយទាក់ទងនឹងភាពញឹកញាប់នៃការលាងសម្អាតម៉ាសនោះទេពីព្រោះវាអាស្រ័យទៅលើភាពញឹកញាប់នៃការប្រើប្រាស់របស់អ្នក។ ប្រសិនបើអ្នកចង់មានការប្រុងប្រយ័ត្នខ្ពស់ឬគិតថាអាចមាននរណាម្នាក់មានរោគសញ្ញា កណ្តាស់ ឬក្អកនៅជិតអ្នក អ្នកគួរតែសម្អាតម៉ាសរបស់អ្នកបន្ទាប់ពីប្រើរួចម្តង ៗ។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។