ជំងឺរាគគឺជាការដែលលាមកទន់ និងមានទឹក (ចលនាពោះវៀន) ។ អ្នកមានជំងឺរាគមានន័យថា អ្នកបន្ទោរបង់លាមកទន់ និងមានទឹក ចំនួនបីដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។ វាជារឿងធម្មតា ហើយមិនបង្ករជាអាការៈធ្ងន់ធ្ងរទេ។
មនុស្សជាច្រើនកើតជំងឺរាគពីរទៅបីដងក្នុងមួយឆ្នាំ ដែលជាធម្មតាវាមានរយៈពេលពី ២ ទៅ ៣ ថ្ងៃ។ អ្នកខ្លះអាចនឹងកើតជំងឺនេះញឹកញាប់ជាងនេះ។ វាអាចបណ្តាលមកពី ពួកគេមានជំងឺរលាកពោះវៀនធំ (IBS) ឬស្ថានភាពផ្សេងទៀត។
មានវិធីផ្សេងគ្នាជាច្រើនដើម្បីធ្វើថ្នាក់នៃជំងឺរាគ។ ប្រភេទនៃជំងឺរាគទាំងនេះរួមមាន៖
- រាគស្រួចស្រាវ៖ជាប្រភេទដែលកើតឡើងញឹកញាប់ ដែលអាចមានរយៈពេល ពី ១ ទៅ ២ ថ្ងៃ។ ប្រភេទនេះមិនត្រូវការការព្យាបាលទេ ហើយវាច្រើនតែបាត់ ទៅវិញបន្ទាប់ពីពីរ បីថ្ងៃ។
- រាគជាប់រហូត៖ជំងឺរាគប្រភេទនេះនៅតែបន្តកើតមានជាច្រើនសប្តាហ៍ ពោលគឺ ២ ទៅ ៤ សប្តាហ៍
- រាគរុាំរ៉ៃ៖ជំងឺរាគប្រភេទនេះមានរយៈពេលច្រើនជាង ៤ សប្តាហ៍ ឬកើតឡើងជាញឹកញាប់ក្នុងរយៈពេលយូរ ត្រូវបានគេហៅថារាគរ៉ាំរ៉ៃ។
តើជំងឺរាគអាចការពារបានដែរឬទេ?
ការលាងដៃគឺជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារ ការរីករាលដាលនៃវីរុសនិងបាក់តេរីដែលអាចបណ្តាលឱ្យរាគ។ អ្នកគួរលាងដៃឱ្យស្អាត ជានិច្ចបន្ទាប់ពីប្រើប្រាស់បង្គន់ និងមុនពេលញ៉ាំអាហារ។
វិធីអនុវត្តន៍ខាងក្រោមនៅពេលរៀបចំម្ហូបអាហារ ដែលអាចជួយការពារជំងឺរាគបាន
- រក្សាអាហារដែលអាចខូចក្នុងទូរទឹកកក
- ធានាថាសាច់ត្រូវបានចម្អិនយ៉ាងហ្មត់ចត់
- ចៀសវាងការបរិភោគសាច់ ត្រី និងសាច់ឆៅលុះត្រាតែអ្នកប្រាកដថាវាត្រូវបាន រៀបចំបានស្រស់ល្អ ហើយមកពីប្រភពគួរឱ្យទុកចិត្ត
- កុំដាក់សាច់ឆ្អិននៅលើចានដែលបានដាក់សាច់ឆៅ
- សម្អាតកៅអីអង្គុយ ចង្ក្រាន និងរបស់ប្រើប្រាស់ដោយប្រើទឹកសម្លាប់មេរោគ
- ការចាក់ថ្នាំបង្ការរោគគឺជាការការពារដ៏ល្អបំផុតក្នុងការប្រឆាំងនឹងជំងឺរាគដែលអាចបង្ការបាន។
ជំងឺរាគពីរប្រភេទដែលកើតឡើងជាញឹកញាប់ហើយអាចបង្ការបានដោយវ៉ាក់សាំងគឺ៖ ជម្ងឺរាគដោយសារវីរុស Rotavirus និងជំងឺអាសន្នរោគ។ វ៉ាក់សាំង Rotavirus គឺមានសារៈសំខាន់ជាពិសេសក្នុងការការពារ មួយភាគធំនៃការស្លាប់ដែល បណ្ដាលមកពីជំងឺរាគ និងសម្រាកនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក។ ការចាក់វ៉ាក់សាំងអាសន្នរោគមានសារៈសំខាន់ណាស់ក្នុងការការពារការផ្ទុះឡើងក្នុងកន្លែងដែលមានហានិភ័យខ្ពស់។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។