តើជំងឺអ្វីខ្លះដែលតែងតែកើតមានឡើងនៅក្នុងរដូវភ្លៀង?​

Final

ទាំងមនុស្សធំ និងកុមារអាចជួបប្រទះនឹងជំងឺផ្សេងៗនៅរដូវវស្សា ដោយសារការកើនខ្ពស់ពីភ្នាក់ងារចម្លងមេរោគនិងលក្ខខណ្ឌមិនមានអនាម័យដោយសារបរិយាកាសសើមនៅរដូវវស្សា។ វាជាហេតុផលដែលថានេះជាពេលវេលាដ៏ល្អបំផុតដើម្បីចាត់វិធានការ៖ "ការពារប្រសើរជាងព្យាបាល"។ 

តើជំងឺអ្វីខ្លះដែលតែងតែកើតមានឡើងនៅក្នុងរដូវភ្លៀង?​ 
  1. គ្រុនផ្តាសាយ (ផ្តាសាយទូទៅ និងគ្រុនផ្តាសាយធំ)
  2. ជំងឺរលាកថ្លើមប្រភេទ A
  3. គ្រុនឈាម
  4. ជំងឺគ្រុនចាញ់
  5. គ្រុនក្តៅបង្កដោយវីរុស
  6. ជំងឺគ្រុនឈីក
  7. ជំងឺរលាកក្រពះពោះវៀន
  8. ការឆ្លងមេរោគពីអាហារ
  9. ការឆ្លងមេរោគពីទឹក
វិធានការបង្ការក្នុងរដូវវស្សា
  • វិធានការការពារដ៏សំខាន់បំផុតមួយប្រឆាំងនឹងជំងឺដែលឆ្លងតាមទឹកដូចជា គ្រុនពោះវៀន ជម្ងឺខាន់លឿង រលាកក្រពះពោះវៀន និងរាគ គឺការទទួលទានទឹកស្អាត។ យកល្អគួរតែទទួលទានទឹកឆ្អិន ឬទឹកសុទ្ធជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់។
  • ប្រើកន្សែងដាច់ដោយឡែកដើម្បីការពារការចម្លងមេរោគ។
  • ខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្តាស់។
  • ប្រើថ្នាំមូស និងមុងពេញមួយថ្ងៃ ព្រោះមូសខ្លះខាំពេលថ្ងៃ ចំណែកមូសបង្កជំងឺគ្រុនចាញ់ តែងតែខាំនៅពេលយប់។
  • រក្សា​សម្លៀក​បំពាក់​របស់​អ្នក​ឱ្យ​ស្ងួត ដូច្នេះ​អ្នក​មិន​ងាយ​ឆ្លង​មេរោគ​លើ​ស្បែក​ឡើយ។
  • បរិភោគអាហារដែលបានរៀបចំថ្មីៗ និងជៀសវាងការញ៉ាំអាហារនៅខាងក្រៅតាមដែលអាចធ្វើទៅបាន។
  • ជៀសវាងការទៅលេងកន្លែងមានមនុស្សច្រើន។
  • ប្រើទឹកលាងដៃជាប្រចាំ។
  • ការ​បង្កើន​ការ​ទទួល​ទាន​វីតាមីន C នឹង​ជួយ​អ្នក​កម្ចាត់​មេរោគ​ផ្តាសាយ​បាន​លឿន។
  • ងូតទឹកបន្ទាប់ពីត្រូវទឺកភ្លៀង - ការងូតទឹកបន្ទាប់ពីអ្នកត្រូវទឺកភ្លៀងនឹងការពារអ្នកពីការឆ្លងមេរោគជាច្រើន។
  • ទទួលទានទឹកឱ្យបានច្រើន ជាការល្អ សូមទទួលទានទឹកឱ្យបានច្រើន ហើយកុំរង់ចាំឱ្យស្រេកទឹក ហើយចាំទទួលទានទឹកឱ្យសោះ។ នេះនឹងជួយអ្នកបញ្ចេញជាតិពុលចេញពីរាងកាយរបស់អ្នក។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។