តើវ៉ាក់សាំងផ្តាសាយមានប្រសិទ្ធភាពដូចម្ដេចខ្លះ?

Flu Vacination

វ៉ាក់សាំងផ្តាសាយគឺជាមធ្យោបាយសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត ដើម្បីជួយការពារប្រឆាំងនឹងជំងឺផ្តាសាយ។ វាក៏នឹងជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺផ្តាសាយទៅអ្នកដទៃផងដែរ។
ការចាក់ថ្នាំបង្ការជម្ងឺផ្តាសាយតែងតែការពារអ្នកពីការធ្លាក់ខ្លួនឈឺដោយជំងឺផ្តាសាយ។ ហើយទោះបីជាការចាក់វ៉ាក់សាំងផ្តាសាយមិនអាចទទួលការការពារបានពេញលេញក៏ដោយ តែវាពិតជាមានគុណប្រយោជន៍ក្នុងការចាក់វ៉ាក់សាំងនេះ។

មានហេតុផលជាច្រើនក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តី​សង្ខេប​នៃ​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​ផ្តាសាយ៖

  • ការពារអ្នកពីជំងឺផ្តាសាយ
  • វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​ដែល​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​ចំពោះ​កុមារ មនុស្ស​ពេញវ័យ​ និង​មនុស្ស​ចាស់
  • វាជាឧបករណ៍ការពារដ៏សំខាន់សម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃ
  • វាត្រូវបានជាប់ទាក់ទងជាមួយនឹងការបន្ថយអត្រាកើតឡើងនូវជំងឺបេះដូងក្នុងចំណោមអ្នកដែលមានជំងឺបេះដូង ជាពិសេសក្នុងចំណោមអ្នកដែលមានជំងឺបេះដូងកាលពីឆ្នាំមុន
  • កាត់បន្ថយស្ថានភាពកាន់តែធ្ងន់ធ្ងរ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ជំងឺសួតរ៉ាំរ៉ៃដែលទាក់ទងនឹងជំងឺផ្តាសាយ ដូចទៅនឹងអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ
  • វាក៏ត្រូវបានបង្ហាញនៅក្នុងការសិក្សាដាច់ដោយឡែកពីគ្នាផងដែរ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងចំណោមអ្នកដែលមានជំងឺទឹកនោមផ្អែម
  • ជួយការពារស្ត្រីអំឡុងពេល និងក្រោយពេលមានផ្ទៃពោះ
  • ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយត្រូវបានបង្ហាញនៅក្នុងការសិក្សាជាច្រើនដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺចំពោះអ្នកដែលទទួលថ្នាំបង្ការ ប៉ុន្តែឳកាសនៃការឈឺនៅតែមាន

ជាការល្អ គួរតែចាក់វ៉ាក់សាំង មុនពេលជំងឺផ្តាសាយចាប់ផ្តើមរីករាលដាលនៅក្នុងសហគមន៍របស់អ្នក។ គួរការពារគ្រួសាររបស់អ្នក ជាមួយអ្នកឯកទេសធានារ៉ាប់រងសុខភាព SAFETYNET!

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។