តើជំងឺមេរោគក្នុងក្រពះ (Helicobacter Pylori) គឺជាអ្វី?

What Is Helicobacter Pylori Infection Safetynet Website

Helicobacter Pylori គឺជាបាក់តេរីមួយប្រភេទ។

ការឆ្លងមេរោគ Helicobacter Pylori គឺកើតឡើងជាញឹកញាប់។ បាក់តេរី Helicobacter Pylori កើតមានចំពោះប្រជាជនប្រហែល 50% ទៅ 75% នៃចំនួនប្រជាជនពិភពលោក។ វាភាគច្រើនកើតឡើងចំពោះកុមារ។

មេរោគទាំងនេះអាចចូលទៅក្នុងខ្លួនរបស់អ្នក និងរស់នៅក្នុងបំពង់រំលាយអាហាររបស់អ្នក។ ច្រើនឆ្នាំបន្ទាប់មក ពួកវាអាចបណ្តាលឱ្យមានដំបៅ នៅក្នុងស្រទាប់ក្រពះ ឬផ្នែកខាងលើនៃពោះវៀនតូចរបស់អ្នក។ សម្រាប់មនុស្សមួយចំនួន ការឆ្លងមេរោគនេះអាចនាំឱ្យកើតមហារីកក្រពះ។

រោគសញ្ញា និងអាការៈ៖

  • ឈឺចុកចាប់ក្នុងក្រពះរបស់អ្នក (ច្រើនតែ​ ពីរ បីម៉ោងក្រោយញ៉ាំអាហារ និងពេលយប់)។ ការឈឺចាប់អាចអូសបន្លាយពីរាប់នាទីទៅច្រើនម៉ោង ហើយអាច បន្តពីច្រើនថ្ងៃទៅច្រើនសប្តាហ៍។
  • ការស្រកទម្ងន់ដែលគួរឱ្យកត់សម្គាល់
  • ហើមពោះ
  • ចង្អោរ និងក្អួត (ក្អួតចេញឈាម)
  • មិនរំលាយអាហារ (dyspepsia)
  • ត្អើក
  • បាត់បង់ចំណង់អាហារ
  • លាមកមានពណ៌ខ្មៅ (មានឈាមក្នុងលាមក)

​សូម​ទៅ​ជួប​គ្រូពេទ្យ​ ប្រសិនបើ​អ្នកមាន​រោគសញ្ញា និងអាការៈ​ដែល​បង្ហាញ​ពី​ផលវិបាកដែលអាចនឹងកើតមាន។ គ្រូពេទ្យរបស់អ្នកអាចធ្វើតេស្ត និងព្យាបាលអ្នក។

ប្រើប្រាស់ការធានារ៉ាប់រងសុខភាព ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុជាមួយ សេហ្វធីណេត.