បន្ទាប់ពីបើកដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេហ្វធីណេត អុីនសួរឹនស៍ សឺវីស (ខេមបូឌា) ឯ.ក បានក្តោបក្តាប់ទីផ្សារធានារ៉ាប់រងសុខភាពរហូតដល់ ១៨% គិតត្រឹមឆ្នាំ ២០២០។
សេហ្វធីណេត ត្រូវបានបង្កើតឡើងដោយគំនិតដែលថាមិនទាន់មានគម្រោងធានារ៉ាប់រងសុខភាពដើម្បីការពារហិរញ្ញវត្ថុប្រជាជនកម្ពុជា។ គម្រោងធានារ៉ាប់រងសុខភាពដែលផ្តោតលើគ្រួសារដោយមានការធានាទទួលយកគ្រប់វ័យ គ្រប់ស្ថានភាពជំងឺ... និងមានតម្លៃសមរម្យ។
តើអ្នកធ្លាប់សុំសម្រង់តម្លៃសម្រាប់គម្រោងធានារ៉ាប់រងសុខភាពដែលរួមបញ្ជូលទាំងជីដូនជីតារបស់អ្នកដែលមានអាយុ ៧៨ ឆ្នាំហើយមានជំងឺរ៉ាំរ៉ៃដែរឬទេ? សេហ្វធីណេត គឺជាអ្នកឯកទេសធានារ៉ាប់រងតែមួយគត់ដែលនឹងផ្តល់ជូននូវគម្រោងដែលមានតម្លៃសមរម្យជាមួយនឹងលក្ខខណ្ឌទាំងអស់ដែលបានធានា។
ទោះយ៉ាងណាក៏ដោយការបង្កើតការធានារ៉ាប់រងសុខភាពដែលជោគជ័យ និងនិរន្តរភាពតម្រូវឱ្យមានសមាសធាតុផ្សំជាច្រើនទៀតជាជាងការមានផលិតផលត្រឹមត្រូវតែមួយមុខ៖
១- គណៈគ្រប់គ្រងមានជំនាញជាលក្ខណៈអន្តរជាតិ
គណៈគ្រប់គ្រងរបស់យើងត្រូវបានចូលរួមដោយអ្នកមានបទពិសោធន៍ខ្ពស់ដែលបានធ្វើការជាមួយ ឬនៅក្នុងបណ្ដាប្រទេស អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន មជ្ឈឹមបូព៌ានិងប្រទេសអាស៊ាន។ បទពិសោធន៍ជាង ៣០ ឆ្នាំធ្វើការនៅបរទេស។ នេះជាសក្ខីភាពដែលអនុញ្ញាតឱ្យយើងផ្តល់ជូនអតិថិជន និងដៃគូ ជាមួយដំណើរការកម្រិតស្តង់ដារពិភពលោកប្រកបដោយប្រសិទ្ធភាព។
២- ក្រុមហ៊ុនតែមួយគត់ដែលផ្ដោតទាំងស្រុងទៅលើការធានារ៉ាប់រងសុខភាពតែមួយគត់
សេហ្វធីណេត គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលក្រុមការងាររបស់ខ្លួនបានប្តេជ្ញាចិត្ត យ៉ាងពេញលេញចំពោះគម្រោងធានារ៉ាប់រងសុខភាពចាប់តាំងពីការបង្កើតនូវគម្រោងធានារ៉ាប់រង ការកំណត់តម្លៃ ការចែកចាយ ការទូទាត់សំណង និងសេវាកម្មអតិថិជន...យើងគឺជាអ្នកឯកទេសធានារ៉ាប់រងសុខភាព។
៣- យើងក៏ផ្តល់សេវាកម្មតាមរយៈបច្ចេកវិទ្យាទំនើប សម្រាប់អតិថិជន មន្ទីរពេទ្យដៃគូ និង ដៃគូចែកចាយ
ប្រព័ន្ធបច្ចេកវិទ្យាដ៏មានភាពរហ័សរហួនរបស់យើងត្រូវបានគ្រប់គ្រងពីទ្វីបចំនួន ៣ ពីព្រោះយើងជឿជាក់ថាភាពជាក់ស្តែងនៃទិន្នន័យមានសារៈសំខាន់ដែលអនុញ្ញាតឱ្យភាគីណាមួយធ្វើអន្តរកម្មឬទាញយកទិន្នន័យពីយើង។ វាពិតជាមានភាពរលូនក្នុងការដោះស្រាយជាមួយសេហ្វធីណេត ២៤ម៉ោង ក្នុង ២៤ ម៉ោង។
៤- ក្រុមការងារផ្នែកលក់ និងភ្នាក់ងារចែកចាយដែលមានជំនាញ
ការស្តាប់និងស្វែងយល់ពីតម្រូវការរបស់អតិថិជនគឺជាDNAរបស់យើង។ យើងក៏បានបង្កើតទំនាក់ទំនងប្រកបដោយភាពជឿជាក់ជាមួយដៃគូចែកចាយរបស់យើងដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះសម្រាប់ផលប្រយោជន៍អតិថិជនរបស់យើង។
៥- បណ្តាញមន្ទីរពេទ្យដៃគូអន្តរជាតិដែលសេហ្វធីណេតនឹងទូទាត់ថ្លៃព្យាបាលរបស់លោកអ្នកដោយផ្ទាល់ទាំងក្នុង និងក្រៅប្រទេសកម្ពុជាដូចជា ទីក្រុងបាងកក ឬ ទីក្រុងប៉ារីស -ល-
ជាមួយបណ្តាញមន្ទីរពេទ្យដៃគូជាង ២០០ កន្លែងនៅក្នុងនិងក្រៅប្រទេសកម្ពុជា ដែលសមាជិកធានារ៉ាប់រងរបស់យើងអាចទូទាត់ថ្លៃព្យាបាលដោយផ្ទាល់។ សូមអរគុណចំពោះប្រព័ន្ធអនឡាញាសម្រាប់មន្ទីរពេទ្យដៃគូរបស់យើង ដែលអនុញ្ញាតិអោយពួកគេរីករាយនឹងដំណើរការយ៉ាងឆាប់រហ័សជាមួយសេហ្វធីណេត។
៦- បទពិសោធន៍ដ៏ពិសេសសម្រាប់ការទាមទារសំណងនិងសេវាកម្មអតិថិជន
យើងមានមោទនភាពដែលមានក្រុមការងារដ៏ធំបំផុតរបស់យើងនៅក្នុងផ្នែកទាមទារសំណង និងសេវាកម្មអតិថិជន។ ការស្ទង់មតិអតិថិជនរបស់យើងនៅខែកុម្ភៈឆ្នាំ ២០២១ បានទទួលនូវការពេញចិត្ត ៩៧% ជាមួយនឹងមូលហេតុទី ១ គឺ“ ភាពជឿជាក់” ។
៧- ទំនាក់ទំនងរឹងមាំជាមួយដៃគូររបស់យើងគឺ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ
ការជ្រើសរើសដៃគូសហការក្នុងប្រទេសកម្ពុជាដែលគួរឱ្យទុកចិត្តបំផុតដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងព្រះរាជាណាចក្រគឺជាគន្លឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុន SafetyNet នោះគឺក្រុមហ៊ុន FORTE ។ ភាពជាដៃគូនេះធានាដល់សមាជិកធានារ៉ាប់រង និងដៃគូអាជីវកម្មរបស់យើងទាំងអស់នូវការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមានវិវាទណាមួយកើតឡើង។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ
023 23 57 57
info@safetynet.sg